ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សោកស្តាយ! ពិធីការិនីព័ត៌មានដ៏ល្បី នូ មៈនេត្រអាថាណ្ណា បានទទួលមរណភាព ទាំងវ័យក្មេង

    BY soknita January 27, 2025
    សោកស្តាយ! ពិធីការិនីព័ត៌មានដ៏ល្បី នូ មៈនេត្រអាថាណ្ណា បានទទួលមរណភាព ទាំងវ័យក្មេង

    នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ ដំណឹងមរណភាពពិធីការិនីព័ត៌មាន នូ មៈនេត្រអាថាណ្ណា បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហោះសាររំលែកទុក្ខ ក៏ដូចជាលោកស្ដាយជាខ្លាំង ចំពោះការបាត់បង់នូវពិធីការិនីព័ត៌មានដ៏ពូកែមួយរូបនេះ។

    ដោយឡែក បើយោងតាមគណនីរបស់ បងស្រីរបស់ នូ មៈនេត្រអាថាណ្ណា បានឱ្យដឹងថា នូ មៈនេត្រអាថាណ្ណា បានទទួលមរណភាព ក្នុងជន្មាយុ ៣៧ឆ្នាំ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១១:០៦ នាទីយប់ ដោយសារជំងឺមហារីក។ ជាមួយគ្នានេះផងដែរ បងស្រីរបស់ នូ មៈនេត្រអាថាណ្ណា បានបញ្ជាក់បន្ថែមថា ចំពោះសពប្អូនស្រីអាចនឹងមកដល់កម្ពុជា នៅថ្ងៃខានស្អែក ដោយសារ នូ មៈណេត្តថាណា បានផុតនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។

    គួរបញ្ជាល់ផងដែរថា ពិធីបុណ្យសពរបស់ ពិធីការិនី នូ មៈនេត្រអាថាណ្ណា នឹងធ្វើឡើង បន្ទាប់ពីសាកសពបានដឹងមកដល់កម្ពុជា ចំពោះទីតាំងធ្វើពិធីបុណ្យសពនៅ បុរីវិមាន ភ្នំពេញ ៥៩៨៕

    ប្រភព៖ Kosal Chum

    ប្រភព៖ MaDa HP

    Share This Post:
    MPO4D jitutoto mpo4d Mpoplay