ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រឿងក្នុងមាន់ និងស្លាបមាន់ខូចគុណភាពជិត៤ពាន់គីឡូក្រាម ត្រូវសមត្ថកិច្ចខេត្តបាត់ដំបងដុតបំផ្លាញចោល

    BY January 27, 2025
    គ្រឿងក្នុងមាន់ និងស្លាបមាន់ខូចគុណភាពជិត៤ពាន់គីឡូក្រាម  ត្រូវសមត្ថកិច្ចខេត្តបាត់ដំបងដុតបំផ្លាញចោល

    (ខេត្តបាត់ដំបង)៖ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា គ្រឿងក្នុងមាន់ និងស្លាបមាន់ខូចគុណភាពជិត៤ពាន់គីឡូក្រាម ត្រូវសមត្ថកិច្ចខេត្តបាត់ដំបងដុតបំផ្លាញចោល។

    ក្រោមយោបល់ដឹកនាំរបស់ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងកម្លាំងនគរបាលក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចូលរួមសហការ ជាមួយមន្ត្រីនៃសាខា (ក.ប.ប) ខេត្តបាត់ដំបងបានធ្វើការ ដុតបំផ្លាញចោលនូវគ្រឿងក្នុងមាន់ និងស្លាបមាន់បង្កកខូចគុណភាពមិនអនុលោមតាមបទដ្ឋានបច្ចេកទេសចំនួន ៣៤១កេស ស្មើនឹង ៣,៨៩០គីឡូក្រាម នៅទីលានចាក់សម្រាម ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិ ល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលវត្ថុទាំងនេះត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី ១១ ខែមករា និងថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនៅក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកថ្មគោល ។

    កិច្ចការបង្ការទប់ស្កាត់ដែលអនុវត្តបានដោយមន្រ្តីជំ នាញនាពេលនេះគឺមានចំណែកនៃការចូលរួមសហការពីមហាជនផងដែរ ហើយសមត្ថកិច្ចបន្តស្នើសុំការចូលរួមសហការជាបន្តទៀតពីមហាជននិងអាជ្ញាធរពាក់ព័ន្ធដើម្បី សុវត្ថិភាពនិងសុខមាលភាពរបស់យើងទាំងអស់គ្នា៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay