បច្ចេកវិទ្យា

ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple បង្ហាញពីគម្រោងបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃនៅលើអេក្រង់

BY
Khmernote Media
May 3, 2019

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានទទួលប៉ាតង់ថ្មីមួយសម្រាប់ “Methods of biometric imaging of input surfaces” ដែលជាប្រព័ន្ធរូបភាពសម្រាប់ផ្គូរផ្គងជាមួយនឹងស្នាមម្រាមដៃសម្រាប់ស្កែនផងដែរ ។ ក្នុងប៉ាតង់បានពន្យល់ថា នឹងបំលែង កម្លាំងសង្កត់ ឲ្យទៅជាថាមពលមេកានិច ហើយថាមពលមេកានិច និងក្លាយជារលកសញ្ញាអេឡិចត្រូនិច វានឹងធ្វើការផ្ទៀងផ្ទាត់ជាមួយស្នាមក្រយ៉ៅដៃ ដើម្បីឲ្យមានភាពត្រឹមត្រូវ និងសុវត្តិភាព ។ ប៉ាតង់នេះថែមទាំងបានរៀបរាប់ប្រាប់ថា បច្ចេកវិទ្យានេះ មិនត្រឹមតែការសម្គាល់ស្នាមក្រយ៉ៅដៃរបស់អ្នកនោះទេ តែវាអាចនឹងសម្គាល់ បាតដៃ ត្រចៀក ថ្ពាល់ ឬក៏ផ្ទៃមុខ ដែលវាអាចនឹងដំណើរការរាល់ពេលដែលអ្នកលើកទទួលការហៅចូល ហើយវាអាចវ៉ាស់ចង្វាក់បេះដូង និងដង្ហើមផងដែរ ។

យ៉ាងណាយើងបានគិតថាក្រុមហ៊ុន Apple នឹងមិនបំពាក់មុខងារស្កេនក្រយ៉ៅដៃលើអេក្រង់នោះ តែក្រុមហ៊ុនមួយនេះបានដាក់ប៉ាតង់តាំងពីឆ្នាំ 2016 មកម្លេះ គឺពេលដែល iPhone 7 និង 7 Plus បានប្រកាស។ វាអាចនឹងទៅរួចដែល Apple បម្រុងនឹងបំពាក់មុខងារស្កេនក្រយ៉ៅដៃលើអេក្រង់នេះ នៅលើ iPhone X តែក្រុមហ៊ុនសម្រេចដាក់មុខងារ FaceID ជំនួសវិញ ហើយក៏បង្ហាញជាមួយនឹងការរចនាបែបឆកមកវិញ ។ តែយ៉ាងណា មុខងារ Touch ID នៅតែមានលើ MacBook និង Face ID ដែលយើងឃើញមានលើ iPad និង iPhone ជំនាន់ថ្មីផងដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena

Share This Post: