ក្រសួងអប់រំ រៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយស្ដីពី «សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១»
យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី កម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយស្ដីពី «សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១» ចូលរួមដោយសេរីផងដែរ។

កម្មវិធីនេះ ដើម្បីអបអរសាទរ និងលើកកម្ពស់ការផ្សព្វផ្សាយ កម្មវិធី “សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១“ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូ ដោយលោកអ្នកគ្រាន់តែផលិតវីដេអូដែលមានខ្លឹមសារអប់រំ និងផ្សព្វផ្សាយអំពីកម្មវិធីនេះ បង្ហោះនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួន ហើយទម្លាក់តំណភ្ជាប់ក្នុង Event Facebook «សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១» រយៈតំណភ្ជាប់៖ https://link.moeys.gov.kh/edtech2025 ។
ចំពោះវីដេអូដែលទទួលបាន ចំនួនអ្នកទស្សនា (View) ច្រើនជាងគេ នឹងក្លាយជាជ័យលាភី ដោយទទួលបានប្រាក់រង្វាន់ដូចខាងក្រោម៖
-ជ័យលាភីលេខ១៖ ទឹកប្រាក់ចំនួន១ ២០០ ០០០រៀល លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ
-ជ័យលាភីលេខ២៖ ទឹកប្រាក់ចំនួន ៨០០ ០០០រៀល លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ
-ជ័យលាភីលេខ៣៖ ទឹកប្រាក់ចំនួន ៥០០ ០០០រៀល លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ
– វីដេអូជ័យលាភីទាំង៣នឹងត្រូវបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។
– ផុតកំណត់៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
*លក្ខខណ្ឌប្រកួត៖
• សម្រាប់មាតិកាដែលមិនបានបោះតំណភ្ជាប់លើ event ខាងលើ មិនរាប់បញ្ចូលក្នុងប្រកួតឡើយ
• វីដេអូដែលមានខ្លឹមសារអវិជ្ជមាន បង្កផលប៉ះពាល់ដល់អ្នកណាម្នាក់ ឬអ្វីមួយមិនបញ្ចូលក្នុងការប្រកួតឡើយ
• វីដេអូត្រូវមានខ្លឹមសារអប់រំ និងផ្សព្វផ្សាយអំពីកម្មវិធីខាងលើ
• វីដេអូត្រូវផលិតដោយខ្លួនឯង មិនចម្លង ឬប្រើប្រាស់វីដេអូរបស់អ្នកដទៃ
• វីដេអូត្រូវមានរយៈពេលមិនលើសពី១នាទី
• បើកទទួលសម្រាប់សាធារណជនទូទៅ
• វីដេអូដែលបានបង្ហោះ ត្រូវ Tag ឱ្យទំព័រហ្វេសប៊ុក MoEYS Cambodia
• វីដេអូដែលបង្ហោះត្រូវដាក់ Hashtag: #សននិសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា