ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបដិសេធចំពោះផេកហ្វេសប៊ុកក្លែងក្លាយមួយដែលប្រើឈ្មោះស្នងការ និងឱ្យជនដែលបង្កើតហ្វេសប៊ុកផេកនោះលុបជាបន្ទាន់

    BY soknita January 29, 2025
    ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបដិសេធចំពោះផេកហ្វេសប៊ុកក្លែងក្លាយមួយដែលប្រើឈ្មោះស្នងការ និងឱ្យជនដែលបង្កើតហ្វេសប៊ុកផេកនោះលុបជាបន្ទាន់

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធចំពោះផេកហ្វេសប៊ុកក្លែងក្លាយមួយ ដែលបានដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបដិសេធចំពោះរាល់ខ្លឹមសារមួយចំនួន ដែលបានបង្ហោះចេញពីផេកហ្វេសប៊ុកក្លែងក្លាយមួយនេះផងដែរ។

    តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមលលើរឿងមួយនេះបានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ បានឃើញមានជនអនាមិកបានបន្លំបង្កើតផេកហ្វេសប៊ុកដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឱ្យមហាជនមានការយល់ច្រឡំ ក្នុងគោលបំណងអាក្រក់ណាមួយ។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះផេកហ្វេសប៊ុកក្លែងក្លាយដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរាល់ខ្លឹមសារមួយចំនួនដែលជនអនាមិកបានផុស។

    សារជាថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្លែងក្លាយ ត្រូវប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ ដើម្បីនាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី។ ចំពោះផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានសញ្ញា ធីក ពណ៌ខៀវ ទទួលស្គាល់ពីហ្វេសប៊ុក៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay