ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្ត ក្រោយពេលក្រសួងធម្មការនិងសាសនាបានប្រជុំដោះស្រាយដំណាក់កាលបឋមរួចមក
យោងតាមការចូហផ្សាយរបស់ ក្រសួងធម្មការនិសាសនា កាលពីថ្ងៃទី ២៩ ខែមការ ឆ្នាំ ២០២៥ បនាឱ្យដឹងថា ក្រសួងមហាផ្ទៃនឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្តក្រោយពេលក្រសួងធម្មការនិងសាសនាបានប្រជុំដោះស្រាយដំណាក់កាលបឋមរួច។

ដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹងដឹកនាំកិច្ចប្រជុំ និងមានវត្តមាន ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ ឯកឧត្តម តំណាង ក្រសួងយុត្តិធម៌ និងប្រធាន សមាគមទេវ សក្ខី ភគវន្ត ស្តីពីករណី លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) កិច្ចប្រជុំនេះ នៅបន្ទប់ផ្កាក្រវ៉ាន់ ទីស្តីការក្រសួង។
ជាលទ្ធផលអង្គប្រជុំបានសម្រេចដូច ខាងក្រោម:
១- លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមពោលពាក្យសុំទោសជាសាធារណៈ ចំពោះចំណុចដែលខ្លួនបាន លើកឡើង កន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និង ព្រះពុទ្ធសាសនា យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និង ឈប់ប្រើប្រាស់ក្រណាត់សំពត់ ពានា។
២- យល់ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយដែលប៉ះពាល់កន្លងមក ចេញពីបណ្តាញសង្គម។
៣- ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម។
ទីស្តីការក្រសួងធម្មការ និងសាសនា៕




ប្រភព៖ ក្រសួងធម្មការនិងសាសនា