ឱកាសការងារ! និយ័តករធានារ៉ាប់រងកម្ពុជា ជ្រើសរើសមន្ត្រីលក្ខន្តិកៈ ចំនួន ២០នាក់
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជា បានជូនដំណឹងពី ការប្រឡងជ្រើសរើសមន្ត្រីលក្ខន្តិកៈ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បម្រើការងារក្នុងនិយ័តករធានារ៉ាប់រងកម្ពុជា។
ចំពោះនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជាស្ថាប័នឯករាជ្យក្នុង ការគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា។ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការបំពេញ តួនាទី ព្រមទាំងឆ្លើយតបនឹងកំណើននៃទីផ្សារធានារ៉ាប់រង និយ័តករធានារ៉ាប់រងកម្ពុជាមានតម្រូវការជ្រើសរើស មន្ត្រីលក្ខន្តិកៈចំនួន ២០រូប ដើម្បីបម្រើការងារនៅនាយកដ្ឋានតាមលក្ខខណ្ឌដូចខាងក្រោម៖
១. នាយកដ្ឋានកិច្ចការទូទៅ (៣រូប)
ជំនាញគណនេយ្យ (១រូប)
* លក្ខខណ្ឌជ្រើសរើស
-ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុក្រោម ៤៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
-ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ឬសញ្ញាបត្រមានតម្លៃស្មើ ផ្នែកគណនេយ្យ ឬ ហិរញ្ញវត្ថុ
-មានចំណេះដឹងច្បាស់លាស់លើកម្មវិធី Microsoft Excel និង PowerPoint
-មានចំណេះដឹងភាសាអង់គ្លេសស្ទាត់ជំនាញ
-មានឆន្ទៈខ្ពស់ ភាពស្មោះត្រង់ ការទទួលខុសត្រូវក្នុងការងារ និងមានស្មារតីធ្វើការងារជាក្រុម។
សូមអានខ្លឹមសារលម្អិតនៅខាងក្រោមនេះ៖



ប្រភព៖ និយ័តករធានារ៉ាប់រងកម្ពុជា