ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក

    BY Nisaiy KN February 2, 2025
    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក

    (ភ្នំពេញ)៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក ក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ដោយសារព័ត៌មានអាមេរិក U.S. News & World Report។

    ចាប់ពីឆ្នាំ១៩៩២មក ប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរបានក្លាយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ព្រមទាំងបានជំរុញឱ្យពិភពលោកចូលរួមបង្កើនការការពារ និងផ្សព្វផ្សាយកាន់តែទូលំទូលាយ។

    ក្នុងមួយឆ្នាំៗ តំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌និងធម្មជាតិមួយនេះបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់លាននាក់ ដោយបាននាំចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានយ៉ាងសំខាន់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: