ព័ត៌មានជាតិ
អភិបាលក្រុងអរិយក្សត្រ ស្នើកុំឱ្យជក់បារីលើសាឡាង ព្រោះអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកដទៃដែលកំពុងធ្វើដំណើររួមជាមួយ
BY soknita
February 3, 2025
(ខេត្តកណ្ដាល)៖ តាមរយៈផេកផ្លូវការរបស់ រដ្ឋបាលក្រុងអរិយក្សត្រ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលក្រុងអរិយក្សត្រ បានទទួលសំណូមពរពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមសាឡាង ឬទូកចម្លង ដែលមានអ្នកមួយចំនួនជក់បារីខណៈកំពុងធ្វើដំណើរលើសាឡាង បង្កឱ្យប៉ះពាល់ដល់ អ្នកធ្វើដំណើរផ្សេងទៀតនៅលើសាឡាង។

ក្រោយទទួលបានសំណមពរមួយនេះ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមសាឡាង ឬទូកចម្លង ស្នើសុំកុំការជក់បារី នៅលើសាឡាង និងទូកចម្លងពេលកំពុងធ្វើដំណើរ ព្រោះវាអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកដទៃ ដែលកំពុងធ្វើដំណើររួមជាមួយបងប្អូនដែរ ជាពិសេសស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ដែលងាយរងគ្រោះពីផ្សែងបារី៕


ប្រភព៖ រដ្ឋបាលក្រុងអរិយក្សត្រ