ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មជ្ឈមណ្ឌលវ-ះកា-ត់កុមារ ឬ ពេទ្យគៀនឃ្លាំង នឹងមានក្រុមគ្រូពេទ្យជំនាញផ្នែកដៃ មកពីប្រទេសសង្ហបុរី ផ្តល់ជូនការពិនិត្យព្យាបាល និងវ-ះកា-ត់នៅខែកុម្ភៈនេះ

    BY soknita February 3, 2025
    មជ្ឈមណ្ឌលវ-ះកា-ត់កុមារ ឬ ពេទ្យគៀនឃ្លាំង នឹងមានក្រុមគ្រូពេទ្យជំនាញផ្នែកដៃ មកពីប្រទេសសង្ហបុរី ផ្តល់ជូនការពិនិត្យព្យាបាល និងវ-ះកា-ត់នៅខែកុម្ភៈនេះ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៣១ ខែកុម្ភៈ ឆ្នាំ ២០២៥ មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅថា ពេទ្យគៀនឃ្លាំង បានជូនដំណឹងថានឹងមានក្រុមគ្រូពេទ្យជំនាញផ្នែកដៃ មកពីប្រទេសសិង្ហបុរី ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ។

    ការព្យាបាលដល់អ្នកជំងឺមានដូចជា៖

    ១. ដៃមិនអាចកម្រើកបានដែលបណ្តាលមកពីគ្រោះថ្នាក់

    ២. ដៃខូចទ្រង់ទ្រាយពីកំណើត

    ៣. ម្រាមដៃជាប់គ្នា

    ៤. ម្រាមលើស

    ៥. ត សសៃប្រសាទ

    ចំពោះអ្នកជំងឺដែលមានបញ្ហា អាចមកចុះឈ្មោះ ដើម្បីឱ្យពេទ្យពិនិត្យងាយស្រួលបែងចែកប្រភេទជំងឺរបស់អ្នកជំងឺ។ ក្នុងសម្រាប់ម៉ោងធ្វើការរៀងរាល់ច្ងៃចន្ទ ដល់ថ្ងៃសុក ចាប់បីម៉ោង ៨ដល់ម៉ោង១២ និងពីម៉ោង ១ដល់ម៉ោង 5ល្ងាច រីឯទីតាំងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង,ផ្លូវ៦អា,ភូមិគៀនឃ្លំាង ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។

    គួរបញ្ជាក់ផងដែរថា សូមកុំសួរអ្នករត់ម៉ូតូដុបនៅគៀនឃ្លាំង អ្នកចាំចាប់អ្នកជំងឺនៅតាមផ្លូវមាត់ច្រកចេញចូល ក្រៅអាគារ អ្នកផ្ញើរម៉ូតូ ព្រោះអាចនឹងមានការអុសទាញអ្នកជំងឺទៅកន្លែងឯកជននៅជិតវត្តគៀនឃ្លាំង និងកន្លែងឯកជនមួយទៀតនៅជិតស្ពានទី១១ ដើម្បីផលប្រយោជន៏ខ្លូន។ ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខ ០១២ ៨០៧ ៦៧៩៕

    ប្រភព៖ Children’s Surgical Centr

    Share This Post:
    MPO4D jitutoto mpo4d Mpoplay