ព័ត៌មានជាតិ
អគ្គិភ័យឆេះក្លឹបមួយកន្លែង នៅខណ្ឌដង្កោ ខណៈនៅក្នុងហេតុការណ៍នេះ ក៏មានមនុស្សរងរបួសដែរ
BY soknita
February 5, 2025
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ វេលាម៉ោង ១១ព្រឹក មានអគ្គិភ័យមួយឆេះក្លឹប មីតណាយ ដែលមានទីតាំងនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈនៅក្នុងហេតុការណ៍នេះ ក៏មានមនុស្សដែលរងគ្រោះថ្នាក់ផងដែរ។ យ៉ាងណាមិញ សម្រាប់ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕


ប្រភព៖ Fresh News