ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យនិងព្យាបាលជម្ងឺភ្នែក នៅមន្ទីរពេទ្យរុស្សី នៅចុងខែកុម្ភៈនេះ
BY soknita
February 5, 2025
កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺបាតភ្នែក ជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។ ចំពោះព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៩២ ៩៨៦ ៥៣២៕

