ខ្មែរណូត

ស្វែងរក

  • PR

    ផ្ទះគំរូសង់រួចហើយនៅក្រុងបាត់ដំបង និងមានតម្លៃចាប់ពី ៥,១៩៩ដុល្លារ ប៉ុណ្ណោះ

    BY Khmernote Media May 3, 2019
    ផ្ទះគំរូសង់រួចហើយនៅក្រុងបាត់ដំបង និងមានតម្លៃចាប់ពី ៥,១៩៩ដុល្លារ ប៉ុណ្ណោះ

    កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ មានកម្មវិធីសម្ពោធ ផ្ទះគំរូ និងការិយាល័យលក់ផ្ទះមេគង្គ ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង គឺនៅជាប់សាខាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ខេត្តបាត់ដំបង។

    ដូច្នេះសម្រាប់បងប្អូនដែលរស់នៅក្នុងខេត្តបាត់ដំបងរបស់យើង អាចអញ្ចើញទៅទស្សនាផ្ទះគំរូពិត ដើម្បីអាចឃើញជាក់ស្តែងនូវគុណភាព និងភាពស្រស់ស្អាតរបស់ ផ្ទះមេគង្គដោយផ្ទាល់ ដែលមានតម្លៃសមរម្យពោលគឺតម្លៃចាប់ពី ៥១៩៩ដុល្លារប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្ទះមេគង្គ បានសាងសង់ជាង២០០ផ្ទះហើយ ដែលស្ថិតនៅទីតាំងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន​ ក៏ព្រោះតែផ្ទះមេគង្គ មានភាពទូលាយ ស្រស់ស្អាតបង្គំឡើងពី បេតុង ឈើជ័រ ស័ង្កសី ដែក ដែលសុទ្ធតែជាសម្ភារទំនើប គុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ។ ផ្ទះមេគង្គ អាចសង់ជូនទូទាំង ២៥ខេត្តរាជធានី ដោយក្រុមជាងជំនាញដែលហ្វឹកហ្វឺនផ្ទាល់ពីក្រុមហ៊ុន ហើយលោកអ្នកចាំតែកាន់សោរចូលនៅប៉ុណ្ណោះ។

    ផ្ទះមេគង្គ បានធ្វើការកំណត់នូវលក្ខខណ្ឌបច្ចេកទេស និងគុណភាពយ៉ាងច្បាស់លាស់ពីវិស្វករ និងក្រុមបច្ចេកទេស។ ផ្ទះមេគង្គ មានចក្ខុវិស័យដ៏វែងឆ្ងាយមួយគឺ បង្កើត និងកសាងការរស់នៅឲ្យប្រសើរឡើងសម្រាប់សហគមន៍ជនបទ និងសង្ឃឹមថា ផ្ទះមេគង្គ អាចរួមចំណែកធ្វើឲ្យការរស់នៅរបស់បងប្អូននៅតាមជនបទ មានភាពប្រសើរឡើង ជាពិសេសមានផ្ទះដែលមានផាសុខភាព មានបង្គន់អនាម័យ ទឹកស្អាត និងអគ្គិសនីប្រើប្រាស់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay