ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែកុម្ភៈ តំបន់ខ្លះនៅកម្ពុជាអាចចុះត្រជាក់ដល ១៩°C
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។
ខ្យល់បក់មកពីទិសឦសាននិងបូពី មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៥ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម