ព័ត៌មានជាតិ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបត្ថម្ភថវិកាដល់មន្ត្រីនគរបាលពន្លត់អគ្គិភ័យម្នាក់ដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត
BY soknita
February 6, 2025
(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមរយៈគណនីផ្ទាល់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា លោកស្រី ស៊ូ រក្សា និងជាក្រុមការងាររបស់ ឯកឧត្ដម ស សុខា បាននាំយកថវិការបស់លោក ព្រមទាំងក្រុមគ្រួសារ ចំនួន ៥លានរៀល ចូលរួមឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក អ៊ំ សំណាង មន្ត្រីនគរបាលពន្លត់អគ្គិភ័យ ដែលមានជំងឺកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។

គួរបញ្ជាក់ផងដែរថា ចំពោះ លោកអនុសេនីយ៍ឯក អ៊ំ សំណាង ជាមន្ត្រីនគរបាលមួយរូប ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ ព្រមទាំងមានមនសិការខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ តាមរយៈការពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍អគ្គិភ័យកើតឡើងម្តងៗ៕


ប្រភព៖ Sar Sokha