ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍ​សិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់

    BY soknita February 6, 2025
    រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍ​សិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានថ្លែងទៅកាន់អ្នក​ចូលរួម​រាប់រយនាក់ដែល​សុទ្ធសឹងជា​មន្រ្តីជំនាញខាងវប្បធម៌ ថា ប្រទេស​កម្ពុជា​ វប្បធម៌ អរិយធម៌ ប្រពៃណី​ទំនៀម​ទម្លាប់ដ៏​យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌ​ទាំងរូបី និងអរូបីដ៏សម្បូរបែប ដែល​ត្រូវបាន​បង្កើត បន្សល់ទុក និងថែរក្សា​ការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបាន​ក្លាយជា​អត្តសញ្ញាណ​ដ៏ថ្លៃថ្លា​របស់ជាតិនិងប្រជាជន ។

    ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី៥ ខែកុម្ភៈ នាសាលសន្នសីទចតុមុខ ​លោកជំទាវរដ្ឋមន្រ្តីបានបន្តថា កិច្ចការបន្តវេនថែរក្សា ការពារ និង​អភិវឌ្ឍន៍ បានក្លាយជា​កាតព្វកិច្ចរបស់​កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្ន ភារកិច្ចនេះ មិនត្រឹមតែផ្តោតគោលដៅ​ការការពារអត្តសញ្ញាណ​ជាតិ​មួយមុខនោះទេ ប៉ុន្តែថែមទាំងជាកិច្ចខិត​ខំបង្វែរទិសបន្ថែម ដល់វិស័យ​សិល្បៈវប្បធម៌ ក្នុងការចូលរួមដោយ​ផ្ទាល់និង​ដោយប្រយោលដល់​កំណើនសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាព ប្រជាជន តាមរយៈការកសាង​ជំនាញ​បន្តវេន បង្កបង្កើតការងារ និងតាមរយៈការរីកចម្រើនរបស់​វិស័យឧស្សាហកម្ម វប្បធម៌ ។

    លោកជំទាវរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍ​សិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់ និងទាមទារ​ឱ្យមានកិច្ចខិតខំ ប្រឹងប្រែងជាប់មិនដាច់ ព្រមទាំងកសាងឱ្យបាននូវយុវជនបន្តវេន​ប្រកបដោយជំនាញវិជ្ជាជីវៈ និងមនសិការ​ខ្ពស់ ។កិច្ចសហការប្រមូល​ផ្តុំកម្លាំងរួមមួយ រវាងគ្រប់អង្គភាព​ជំនាញរបស់​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងស្ថាប័ន​ពាក់ព័ន្ធ វិស័យឯកជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន គឺជាភាពចាំ​បាច់បំផុត ដែលនាំឱ្យយើង​សម្រេចបានទិសដៅការងារដែលបានគ្រោងទុក ។ នេះជាអ្វីដែលលោកជំទាវរដ្ឋមន្រ្តីបានជឿជាក់។

    លោកជំទាវបន្ថែមថា កិច្ចខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា នឹងមិនត្រឹមតែដើម្បីបុព្វហេតុ​សិល្បៈវប្បធម៌ និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលយើងកំពុងរៀប​ចំតម្រង់ទិស ទាំងយន្ត​ការការងារ ក្របខ័ណ្ឌគតិយុត្តគាំទ្រដល់​ការអនុវត្តការងារ ការកសាង ធនធាន​មនុស្ស ទម្រង់នៃកិច្ចសហការ​ជាតិ-អន្តរជាតិ ភាពជិតស្និទ្ធជាមួយ​វិស័យឯកជន ព្រមទាំងលទ្ធផល​សម្រេចបានកន្លងមក និងទៅអនាគត នឹងក្លាយជាមរតក ទុកជូនជន​បន្តវេន ជាមួយក្តីសង្ឃឹម នៃការបង្ក​លក្ខណៈអនុគ្រោះ និងតម្រាយផ្លូវ​ដ៏ល្អ សម្រាប់ការបន្តបុព្វហេតុការងារ​សម្រាប់​វិស័យ​សិល្បៈវប្បធម៌ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay