ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ កម្លាំងនគរបាលឃាត់បានម៉ូតូចំនួន ៥គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បន្ទាប់ពីជិះបញ្ច្រាសទិស

    BY soknita February 7, 2025
    ព្រឹកនេះ កម្លាំងនគរបាលឃាត់បានម៉ូតូចំនួន ៥គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បន្ទាប់ពីជិះបញ្ច្រាសទិស

    យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅវេលាម៉ោង ៦និង ៣០នាទី ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណបញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានធ្វើការអនុវត្តន៍ ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាសទិស នៅលេីកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១។

    ដោយជាលទ្ធផល ឃាត់បានមធ្យោបាយបញ្ជ្រាស់ម៉ូតូចំនួនសរុប ០៥គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការជំនាញបន្ដ ចំពោះការអនុវត្តន៍ចប់សព្វគ្រប់នៅវេលាម៉ោង ០៨ និង១៥នាទី ថ្ងៃខែឆ្នាំដដែល។

    គួរបញ្ជាក់ផងដែរថា ដោយហេតុណែនាំអប់រំ គ្មានប្រសិទ្ធភាព អស់រយៈពេលជិតពីរសប្ដាហ៍ ទើបឈានដល់អនុវត្តដកហូតរក្សា ម៉ូតូនិងយានជំនិះទុកនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១៕

    ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay