ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មណ្ឌលសុខភាពកំពង់ចាម និង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខេត្តក្រចេះ បានជួយសង្គ្រោះស្រី្ដសម្រាលកូននៅលើទូកម្នាក់បានដោយសុវត្តិភាពទាំងម្ដាយ ទាំងកូន ដោយសុខភាពល្អ

    BY soknita February 7, 2025
    មណ្ឌលសុខភាពកំពង់ចាម និង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខេត្តក្រចេះ បានជួយសង្គ្រោះស្រី្ដសម្រាលកូននៅលើទូកម្នាក់បានដោយសុវត្តិភាពទាំងម្ដាយ ទាំងកូន ដោយសុខភាពល្អ

    កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ តាមរយៈគណនីផ្ទាល់របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថា មណ្ឌលសុខភាពកំពង់ចាម និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខេត្តក្រចេះ បានជួយសង្គ្រោះស្រី្ដសម្រាលកូននៅលើទូកម្នាក់បានដោយសុវត្តិភាពទាំងម្ដាយ ទាំងកូន ដោយសុខភាពល្អ។

    តាមការបញ្ជាក់បន្ថែមថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះបានរាយការណ៍មកថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១១:00នាទី មណ្ឌលសុខភាពខេត្តកំពង់ចាម និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខេត្តក្រចេះ បានជួយសង្គ្រោះស្រី្ដសម្រាលកូននៅលើទូកបានដោយសុវត្តិភាពទាំងម្ដាយ ទាំងទារក ដែលមានសុខភាពល្អធម្មតា។

    បច្ចុប្បន្នស្រ្តីដែលបានសម្រាកកំពុងបន្តតាមដានសុខភាពនៅមណ្ឌលសុខភាព។ ដោយទទួលបានការជួយសង្គ្រោះទាន់ពេលវេលាដោយគ្រូពេទ្យ ប្រកបដោយមនសិកាវិជ្ជាជីវ:ពេទ្យ និងក្តីស្រឡាញ់។ សូមអរគុណជាអនេកកប្បការ ជូនដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៅមណ្ឌលសុខភាពាំងអស់ សូមមានសុខភាពល្អ និងជ័យជំន:គ្រប់ភារកិច្ច៕

    ប្រភព៖ Dr. Or Vandine 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay