ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យមួយកន្លែងនៅសង្កាត់ច្រាំងចំរេះទី១ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី

    BY soknita February 8, 2025
    អគ្គិភ័យមួយកន្លែងនៅសង្កាត់ច្រាំងចំរេះទី១ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី

    (រាជធានីភ្នំពេញ)៖ នៅរសៀថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង ១:២០នាទី មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

    តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ៦ម៉ែត្រគុណ១០ម៉ែត្រ អស់ទាំងស្រុង ហើយពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

    ដោយឡែកនៅវេលាម៉ោង ១:៤០នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក, ទូកកាណូតពន្លត់អគ្គិភ័យ ចំនួន០២ទូក៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay