ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម នឹងជួយឱ្យដំណើរកម្សាន្តឡើងគិរីរម្យ កាន់តែប្រសើរ

    BY soknita February 8, 2025
    ស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម នឹងជួយឱ្យដំណើរកម្សាន្តឡើងគិរីរម្យ កាន់តែប្រសើរ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ ស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ (ឧទ្យានជាតិគិរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នក្នុងព្រឹត្តិការណ៍”បុណ្យភ្នំ” នៅថ្ងៃទី ១៥-១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ។

    គម្រោងស្ថាបនាស្ពានបេតុង ២កន្លែងនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះ រួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០ (ស្ពានអូរតាសេក)។ ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់៩៦%ហើយ ក្រោយដំណើរការបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ នឹងដាក់ឱ្យដំណើរការប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay