ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមនីតិវិធី ចំពោះករណី មន្ត្រីកងរាជអាវុធហត្តម្នាក់ ដែលប្រើអំពើហិ-ង្សាលើព្រះសង្ឃ នៅវត្តសំបួរមាស
យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា កងរាជអាវុធហត្ថ ជូនព័ត៌មានបន្ថែម អំពីយោធិននៃកងរាជអាវុធហត្ថ ដែលបានប្រើអំពើហិង្សាលើព្រះសង្ឃ នៅវត្តសំបួរមាស ដូចខាងក្រោម៖
១- យោធិនរូបនោះ ឈ្មោះ សយ ច័ន្ទសាក់ដារ៉ា ឋានន្តរសក្តិ ពលបាលឯក ចូលបម្រើទ័ព ឆ្នាំ២០២៣ វគ្គបណ្ដុះបណ្តាលជំនាន់ទី៤៦ ជានាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
២- កងរាជអាវុធហត្ថយើងខ្ញុំ សោកស្តាយ និងសូមទោសជាសាធារណចំពោះទង្វើរបស់យោធិនរូបនេះ។
៣- លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមនីតិវិធី ទាំងអង្គហេតុ និងអង្គច្បាប់ ចំពោះករណីនេះ។
៤-កងរាជអាវុធហត្ថរង់ចាំទទួលយកនូវព័ត៌មាន និងភស្តុតាងពាក់ព័ន្ធនឹងករណីនេះពីគ្រប់មជ្ឈដ្ឋាន។




ប្រភព៖ GRK NEWS