សិល្បៈ

អតីតតារាសម្តែង លាង នរិន្ទ វិលចូលសិល្បៈម្តងទៀតជាមួយអាជីពថ្មី ជាតារាចម្រៀង សង្ឃឹមមានការគាំទ្រពីមហាជន

BY
Khmernote Media
February 9, 2025

លោក លាង នរិន្ទ ដែលគេស្គាល់ថាជាតារាសម្តែងនិងជាពិធីករមួយរូបធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំមក និងក្រោយមកបានបាត់មុខមួយរយៈពីវិស័យសិល្បៈ ឥលូវនេះបានវិលមកវិញជាមួយអាជីពថ្មីជាតារាចម្រៀងហើយសង្ឃឹមថាមានការគាំទ្រពីសំណាក់មហាជន។ ចម្រៀងថ្មីដែលជាស្នាដៃនិពន្ធដោយខ្លួនឯងផ្ទាល់ លោក លាង នរិន្ទ បានបញ្ជាក់ថា នេះជាស្នាដៃនិពន្ធលើកដំបូងរបស់លោក ហើយក៏ជាក្តីស្រម៉ៃយូរមកហើយដែរក្នុងការចាប់អាជីពជាតារាចម្រៀង។

នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក លាង នរិន្ទ បានបញ្ចេញ Teaser ចម្រៀងថ្មីរបស់លោកដែលមានចំណងជើងថា “ហេតុអ្វីអូនដាច់ចិត្តម្ល៉េះ” ដោយមានការចូលរួមសម្តែងពីសំណាក់តារាសម្តែង ប៊ី រីយ៉ា ដែលបានបាត់មុខពីសិល្បៈជិត១០ឆ្នាំដូចគ្នា។ ការវិលត្រឡប់មកក្នុងវិស័យសិល្បៈរបស់អ្នកទាំង២ បានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាមួយស្នាដៃថ្មី ហើយលោកក៏សង្ឃឹមថាមានការគាំទ្រ និងជួយកែលំអររូបលោកប្រសិនបើមានចំនុចខ្វៈខាត។ សូមទស្សនា Teaser ចម្រៀង “ហេតុអ្វីអូនដាច់ចិត្តម្ល៉េះ” នៅខាងក្រោមនេះ៖

Share This Post: