សិល្បៈ

ប្រធានសមាគមសិល្បករខ្មែរ និងថ្នាក់ដឹកនាំ ឧបត្ថម្ភថវិកាមួយចំនួនជូនតារាកំប្លែងលោក ជួង ជី ហៅនាយកុយ និងជូនពរឱ្យឆាប់ជាសះស្បើយពីជំងឺ

BY
Nisaiy KN
February 9, 2025

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ សមាគមសិល្បករខ្មែរ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា តារាកំប្លែងជើងចាស់លោក ជូង ជី ហៅនាយកុយ បានធ្លាក់ខ្លួនឈឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីពសិល្បៈរបស់លោក។

បានឱ្យដឹងថាបន្ថែមថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ទាំងអស់នៃសមាគមសិល្បករខ្មែរ ពិតជាមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា តារាកំប្លែងជើងចាស់លោក ជូង ជី ហៅនាយកុយ បានធ្លាក់ខ្លួនឈឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីពសិល្បៈរបស់លោក។ ដូច្នេះដើម្បីសម្រាលបន្ទុកចំណាយក្នុងសម្រាកព្យាបាល ក្រុមការងារបានប្រគល់ជូនថវិកាឧបត្ថម្ភពីសមាគមសិល្បករខ្មែរចំនួន ១ ០០០ ០០០ រៀល និងថវិកាចំនួន១ ០០០ ០០០ រៀលទៀត របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមជូនដល់តារាកំប្លែងលោក ជួង ជី និងក្រុមគ្រួសារ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងថ្នាក់ដឹកនាំ រួមទាំងសមាជិក សមាជិកាទាំងអស់ សូមជូនពរដល់តារាកំប្លែងលោក ជួង ជី ហៅនាយ កុយ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៌ ដើម្បីបន្តចូលរួមបម្រើអារម្មណ៍ ផ្ដល់នូវភាពសប្បាយរីករាយដល់មហាជនខ្មែរទូទៅឡើងវិញ។

សូមញ្ជាក់ថា ការជួយសម្រាលទុក្ខលំបាកដល់សិល្បករ ពិសេសសមាជិករបស់សមាគម គឺជាការងារអទិភាពមួយនៅក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងចំណោមកិច្ចការអទិភាពមួយចំនួនទៀត ដែលបានកំណត់នៅក្នុងផែនការសកម្មភាពរបស់សមាគម ក្នុងការរួមចំណែកលេីកកម្ពស់វិស័យសិល្ប:វប្បធម៌ជាតិជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ៕

ប្រភព៖ សមាគមសិល្បករខ្មែរ

Share This Post: