ព័ត៌មានជាតិ
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា សួនព្រះរាជដំណាក់ពុំមានការប្ដូរឈ្មោះឡើយ រីឯសួនតេជោសន្តិភាព ជាឈ្មោះផ្លូវការសួនមួយទៀត
BY soknita
February 11, 2025
(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា សួនព្រះរាជដំណាក់ពុំមានការប្ដូរឈ្មោះឡើយ គឺស្ថិតនៅដដែល។ សួនតេជោសន្តិភាព ជាឈ្មោះផ្លូវការសួនមួយទៀតដោយឡែក ពុំមានពាក់ព័ន្ធនឹងសួនព្រះរាជដំណាក់ឡើយ។

ការបញ្ជាក់ខាងលើនេះធ្វើឡើង ដោយសារមានសារព័ត៌មានមួយបានចុះផ្សាយថា អ្នកសៀមរាបមិនពេញចិត្តនឹងការប្តូរឈ្មោះ «សួនព្រះរាជដំណាក់» ទៅជា «សួនតេជោសន្តិភាព» ពួកគេយល់ឃើញថា អាជ្ញាធរកំពុងព្យាយាមលុបបំបាត់ទីតាំងប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រជំនាន់មុនៗ ដែលភ្ញៀវទេសចរតែងតែធ្វើដំណើរកម្សាន្តក្នុងតំបន់នោះ៕


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប