ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រទេសចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេឆ្នាំ២០២៥ នៅសិង្ហបូរី កោតសសើរ និងយកកម្ពុជាជាគំរូ

    BY soknita February 12, 2025
    ប្រទេសចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេឆ្នាំ២០២៥ នៅសិង្ហបូរី កោតសសើរ និងយកកម្ពុជាជាគំរូ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ប្រាប់បណ្ដាញសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ​ នៅថ្ងៃ​ទី ១១ ខែកុម្ភៈ​ ឆ្នាំ ២០២៥ ក្នុង​ឱកាសដឹកនាំ​សិល្បករ សិល្បការិនីកម្ពុជាវិល​ត្រឡប់មកពីការចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេឆ្នាំ ២០២៥ នៅ​សាធារណ​រដ្ឋសិង្ហបុរី មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រុមសិល្បៈកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជា ចូលរួម​នៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ ឆ្នាំ​ ២០២៥ គឺទទួលបានជោគជ័យ និងទទួលបានការកោតសសើរ​ច្រើន​ពីបណ្តា​ប្រទេសចូលរួម។

    ឯកឧត្តម ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ សិត សុម៉ាលី និងអ្នកគ្រូ ចាប ចំរើនតុលា បានពណ៌នាថាការចូលរួមរបស់​កម្ពុជាលើក៤ នេះ គឺទទួលបានជោគជ័យដូចគ្នា ។ប៉ុន្តែក្នុងឆ្នាំនេះ ទទួលបាន​ជោគជ័យ​ខ្លាំងជាងការចូលរួម៣លើកកន្លងមក ។ការចូលរួមលើកទី៤ ទាំងការហ្វឹកហាត់ និងការសម្តែងទទួល​បានការចាប់អារម្មណ៍​និងកោតសសើរ ដោយ​យកប្រទេសកម្ពុជាធ្វើជាគំរូផងដែរ។

    ចំពោះជោគជ័យដែលកម្ពុជាទទួលបានក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេឆ្នាំ ២០២៥ ត្រូវបានឯកឧត្តម ព្រឿង ឈៀង គូសរំលេចថា មិនមែនជោគជ័យ​លើបុគ្គលតែម្នាក់នោះទេ ពោលគឺជោគជ័យសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

    ក្បួនដង្ហែឈីងហ្គេ ប្រារព្ធជាផ្លូវការរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកុម្ភៈ មានប្រទេសចំនួន ៧ចូលរួម។ ក្នុងនេះមាន៖សិង្ហបូរីជាម្ចាស់ផ្ទះ,​ប្រទេសកម្ពុជា ,ឥណ្ឌូនេស៊ី ,កាហ្សាក់ស្ថាន ,ម៉ិកស៊ិក ,សាធារណរដ្ឋកូរ៉េ ,វៀតណាម និង​ប្រទេសម៉ាឡេស៊ី ។

    សូមជម្រាបថា ទស្សនីយភាពរបាំដែលកម្ពុជានាំយកទៅ​សម្តែងជា​របាំ​ទស្សនីយ​ភាព​បែបសហសម័យ ក្រោមប្រធានបទ” ជីវិត “ដែលបាន​បង្ហាញអំពីភោគផលកសិកម្មរបស់ប្រទេសកម្ពុជា ដែល​ឆ្លុះបញ្ចាំងអំពី​ការរស់នៅដោយ​មានសុភមង្គលរបស់ប្រជាជនកម្ពុជា ដោយពឹងផ្អែក​លើវិស័យកសិកម្មជាចម្បង។ការសម្ដែងរបស់កម្ពុជា​បានបង្ហាញទស្ស​នីយភាព​មួយអស្ចារ្យ និងប្លែកអារម្មណ៍ ជាមួយ​ទម្រង់​សិល្បៈចម្រុះ អមបញ្ចូលនូវចង្វាក់​ភ្លេងបែបថ្មី ជូនដល់ឯកឧត្តម​នាយក​រដ្ឋមន្ត្រីសិង្ហបុរី ឡូរ៉ង់ វង់ (Lawrence Wong)និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដែលមានវត្តមានផ្ទាល់ និងទស្សនិក​ជនតាមបណ្តាញសង្គម។

    សូមជម្រាបថា ព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ដែលរៀបចំដោយប្រទេស​សិង្ហបុរី គណៈប្រតិភូទៅពីប្រទេសកម្ពុជា ដឹកនាំដោយសហភាពសហព័ន្ធ​យុវជនកម្ពុជាបានចូលរួមចំនួន៣លើករួចមកហើយ។ លើកទី១ក្នុងឆ្នាំ ​២០១៧, លើកទី២ ឆ្នាំ ២០១៩ និងលើកទី៣ ឆ្នាំ ២០២៣ ។ព្រឹត្តិការណ៍​ក្បួនដង្ហែនេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែ កុម្ភៈ ដោយ​មាន ៧ប្រទេសចូលរួម ។ ដោយឡែកវត្តមានរបស់កម្ពុជានៅឆ្នាំនេះ ស្របពេលនៃខួប ៦០ ឆ្នាំនៃ​ការបង្កើតទំនាក់ទំនងរវាង​ព្រះរាជា​ណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay