ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌដង្កោ កាលពីយប់មិញ ប្រេីប្រាស់ទឹកពន្លត់អស់ជាង១៥០ឡាន

    BY soknita February 12, 2025
    ករណីអគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌដង្កោ កាលពីយប់មិញ ប្រេីប្រាស់ទឹកពន្លត់អស់ជាង១៥០ឡាន

    កាលពីយប់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៨និង៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានករណីអគ្គិភ័យមួយ កន្លែងកើតឡើងនៅចំណុច រោងចក្រហ្វ័រម៉ាតខេមបូឌាខូអិលធីឌី (កាត់ដេរសំលៀកបំពាក់) ផ្លូវបេតុង ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំពោះម្ចាស់ទីតាំងមានឈ្មោះថា YOO MIWOL ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង ជាម្ចាស់រោងចក្រ។

    ដោយឡែក រោងចក្រជាប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ ១០,០០០ម៉ែត្រការ៉េ ចំពោះមូលហេតុគឺកំពុងស្រាវជ្រាវ។ សម្រាប់សម្ភារៈដែលខូខខាត ឆេះរោងចក្រកាត់ដេរសំលៀកបំពាក់ចំនួន ០១រោងចក្រ រួមទាំងសម្ភារក្នុងរោងចក្រអស់ទាំងស្រុង គ្មានមនុស្សស្លាប់ ឬរបួសឡើយ។ ក្នុងអគ្គិភ័យមួយនេះ ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០៥ឡាន ស្មើនឹង ៤២០ម៉ែត្រគូប។

    រថយន្តជំនួយ

    -រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ១២ឡាន ស្មើនឹង ៧២ម៉ែត្រគូប។

    -រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៣គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប។

    -រថយន្តអគ្គិភ័យកងពលតូចលេខ៧០ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ៦០ម៉ែត្រគូប។

    -រថយន្តអគ្គិភ័យបញ្ជាការដ្ឋានទ័ពពិសេស៩១១ចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប។

    -រថយន្តអគ្គិភ័យមណ្ឌលកែប្រែ ម.១ ចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។

    -រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប។

    -រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ៤០ម៉ែត្រគូប។

    -រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប។

    -រថយន្តអគ្គិភ័យរបស់រោងចក្រចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើនឹង ៥០ម៉ែត្រគូប។ ដោយគិតត្រឹមម៉ោង ២២នឹង៥០នាទីយប់ នៅថ្ងៃខែ ឆ្នាំដដែល៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay