ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថាន ធ្វើការច្រានចោលទាំងស្រុង ចំពោះការផ្សាយរបស់កាសែត The Nation Thailand ដែលបានលើកឡើងករណីភ្លើងឆេះព្រៃនៅប្រទេសកម្ពុជា

    BY soknita February 12, 2025
    ក្រសួងបរិស្ថាន ធ្វើការច្រានចោលទាំងស្រុង ចំពោះការផ្សាយរបស់កាសែត The Nation Thailand ដែលបានលើកឡើងករណីភ្លើងឆេះព្រៃនៅប្រទេសកម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន សេចក្តីបំភ្លឺព័ត៌មានរបស់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងរូបភាពផ្កាយរណប ព្រមទាំងទិសខ្យល់ ដែលមួយរយៈពេលកន្លងមកបញ្ជាក់ថា ការប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺមាន មូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវ។ ដោយឡែក ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Nation Thailand មិនមានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមត្រូវទេ។ ក្នុងន័យនេះ សូមសាធារណជនកុំជឿលើការផ្សព្វផ្សាយ ដែលគ្មានការពិតនេះឱ្យសោះ។

    ឆ្លៀតក្នុងឱកាសនេះ ក្រសួងបរិស្ថាន សូមបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ភ្លើងឆេះព្រៃ មិនធ្វេសប្រហែសបណ្តាលឱ្យមានភ្លើងឆេះព្រៃ ដែលនាំឱ្យមានការបាត់បង់ធនធានធម្មជាតិ និងជីវៈចម្រុះ ប៉ះពាល់ដល់សុខភាពបរិស្ថាន និងជាពិសេសប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជាឡើយ។
    អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងបរិស្ថាន សូមបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិមេត្តាជ្រាប៕

    ប្រភព៖ ក្រសួងបរិស្ថាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay