ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំកុំសង បើគេរករឿងប្ដឹងមកសមត្ថកិច្ច ក្នុងករណីកម្ចីអនឡាញខុសច្បាប់

    BY soknita February 14, 2025
    ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំកុំសង បើគេរករឿងប្ដឹងមកសមត្ថកិច្ច ក្នុងករណីកម្ចីអនឡាញខុសច្បាប់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២២០៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋកុំសងតែម្ដង បើសិនជាមានការរករឿងណាមួយ ត្រូវប្តឹងមកសមត្ថកិច្ចភ្លាមៗ។

    ការលើកឡើងរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅ ការងារឆ្នាំ ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នារសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

    នាឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានផ្តល់ការណែនាំដល់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិត នៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់។

    ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានប្រលយចេញពីក្រសួងមហាផ្ទៃ ឱ្យផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការ កម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច។

    យ៉ាងណាក៏ដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត បានណែនាំបែងចែកឱ្យដាច់រវាង កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលគេធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay