ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីផ្នែកព្រហ្មទណ្ឌ ដែលបើករថយន្តសឺរ៉ែនពណ៌ខ្មៅ ឈប់លើគំនូសផ្លូវអ្នកថ្មើរជើង បានទទួលកំហុសឆ្គង និងយល់ព្រមផាកពិន័យតាមច្បាប់កំណត់

    BY soknita February 14, 2025
    មន្ត្រីផ្នែកព្រហ្មទណ្ឌ ដែលបើករថយន្តសឺរ៉ែនពណ៌ខ្មៅ ឈប់លើគំនូសផ្លូវអ្នកថ្មើរជើង បានទទួលកំហុសឆ្គង និងយល់ព្រមផាកពិន័យតាមច្បាប់កំណត់

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីរថយន្តសឺរ៉ែន ពណ៌ខ្មៅ ឈប់នៅគំនូសផ្លូវអ្នកដំណើរថ្មើរជើង នៅខណ្ឌដូនពេញ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុគាត់បានជិះរថយន្តខាងលើទៅចាក់សាំង លុះដល់ចំណុចស្តុបផ្លូវព្រះនរោត្តម សញ្ញាភ្លើងស្តុបលោតពណ៌លឿង ទើបមិនហ៊ានបន្តដំណើរទៅមុខទៀត ក៏ឈប់លើគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ។

    យោងតាមការបញ្ជាក់បន្ថែមរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីរថយន្តសឺរ៉ែន ម៉ាកកាមារីបាឡែន ពណ៌ខ្មៅ ឈប់នៅគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ នៅខណ្ឌដូនពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យជំនាញធ្វើការស្រាវជ្រាវបន្ទាប់មកទើបរកឃើញថារថយន្តខាងលើរបស់អង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅមន្ត្រីផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មកសួរនាំដែលជាអ្នកបើកបររថយន្តនោះ។

    តាមការបំភ្លឺរបស់មន្ត្រីផ្នែកព្រហ្មទណ្ឌ នៅថ្ងៃកើតហេតុគាត់បានជិះរថយន្តខាងលើទៅចាក់សាំង លុះដល់ចំណុចស្តុបផ្លូវព្រះនរោត្តម កែង១៧៨ សញ្ញាភ្លើងស្តុបលោតពណ៌លឿង ទើបគាត់មិនហ៊ានបន្តដំណើរទៅមុខទៀត ក៏ឈប់លើគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ។

    ក្រោយពីសួរនាំរួច មន្ត្រីផ្នែកព្រហ្មទណ្ឌបានទទួលកំហុសឆ្គង និងយល់ព្រមផាកពិន័យតាមច្បាប់កំណត់ ហើយសមត្ថកិច្ចបានធ្វើការអប់រំណែនាំកុំឱ្យមានកំហុសឆ្គងបន្តទៀត៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay