នាវាទេសចរណ៍ AIDA STELLA របស់សញ្ជាតិ អ៊ីតាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានភ្ញៀវទេសចរណ៍សរុបជាង ២០០០នាក់
(ក្រុងព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅវេលាម៉ោង ៧:៣០ នាទី ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នាវាទេសចរណ៍មួយឈ្មោះ (AIDA STELLA) របស់សញ្ជាតិអ៊ីតាលី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរណ៍សរុប ២,១២៣នាក់។

តាមការបញ្ជាក់របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មន្ថែមថា នាវាទេសចរណ៍ (AIDA STELLA) របស់សញ្ជាតិអ៊ីតាលីមួយនេះ មានប្រវែងបណ្តោយ ២៥៣.៣ ម៉ែត្រ ប្រវែងទទឹង ៣២.២ ម៉ែត្រ ជម្រៅ ៧.៣ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព។
សម្រាប់នាវាទេសចរណ៍មួយនេះ មានគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៦៣៧ នាក់ (ស្រី ១៤០ នាក់) មាន ២៨ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២,១២៣ នាក់ (ស្រី ១,០៧៦ នាក់) មាន ១៣សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអាល្លឺម៉ង់ (១,៨៦៩ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៨:០០ នាទី នៅថ្ងៃដដែល៕





ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ