ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ បានចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន)

    BY Nisaiy KN February 16, 2025
    ក្រសួងមហាផ្ទៃ បានចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន)

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួង បានចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន)។

    ករណីនេះ ក្រសួងមហាផ្ទៃ បានចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក(ដ្រូន) ដើម្បីកំណត់អំពីការគ្រប់គ្រងទិន្នន័យ តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មាន មនុស្សបើក(ដ្រូន) ព្រមទាំងកំណត់អំពីវិធានការសន្តិសុខក្នុងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក(ដ្រូន) ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕






    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: