សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីហិ-ង្សាដោយចេតនា និងប្រើប្រាស់អា-វុធ ដោយគ្មានការអនុញ្ញាត នៅបរិវេណអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត នៅបរិវេណអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ។

តាមការបញ្ជាក់បន្ថែមរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចបរិវេណអគាររតនៈសម្បត្តិ ផ្លូវសហព័ន្ធរុស្សី ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥។
ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់៖
១-ឈ្មោះ HAN CHONG ភេទប្រុស ជនជាតិ ចិន (ជនដៃដល់កាន់អាវុធ AK៤៧ បា..;ញ់០១គ្រាប់)។
២-ឈ្មោះ LIU YONGJIE ភេទ ប្រុស ជនជាតិ ចិន (ជនដៃដល់កាន់អាវុធ AK៤៧)។
៣-ឈ្មោះ ZHU DACHUN ភេទ ប្រុស ជនជាតិ ចិន (ជនដៃដល់កាន់អាវុធខ្លីក្លែងក្លាយ)។
៤-ឈ្មោះ DENG TIAN MING ហៅ អឺម៉ ភេទប្រុស ជនជាតិ ចិន (ជនដៃដល់យកកាំ..;បិត/ចា ..;ក់លើឈ្មោះ HAN CHONG )។
៥-ឈ្មោះ LI ZIYUAN ភេទ ប្រុស ជនជាតិ ចិន។
ចំពោះវត្ថុតាងចាប់យកបានមាន គ្រាប់កាំភ្លើងប្រភេទ អាកា មិនទាន់ផ្ទុះ ចំនួន ០១ គ្រាប់, ការ៉ុង ពណ៌ ស ចំនួន ០១, អាវុធខ្លីគ្មានម៉ាក(ក្លែងក្លាយ) ពណ៌ ខ្មៅ ចំនួន ០១ ដើម និងគ្រាប់ចំនួន ០៣ គ្រាប់(ជ័រ), អាវុធវែង ម៉ាក AK៤៧ ចំនួន ០២ ដើម, គ្រាប់អាវុធវែងនិងខ្លី សរុបចំនួន ៥៩ គ្រាប់, ខោជើងខ្លី ចំនួន ០១, រថយន្តម៉ាក FAW BESTUNE ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ២AC-៧២១០, រថយន្តម៉ាក TOYOTA LEXUS RX៣៣០ ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AH-២៣០៤ ចំនួន ០១ គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ