ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តឧត្តរមានជ័យ បញ្ជាក់ថា ស្ថានភាពជាក់ស្ដែងនៅប្រាសាទតាមាន់មានសភាពប្រក្រតីធម្មតា

    BY soknita February 19, 2025
    អភិបាលខេត្តឧត្តរមានជ័យ បញ្ជាក់ថា ស្ថានភាពជាក់ស្ដែងនៅប្រាសាទតាមាន់មានសភាពប្រក្រតីធម្មតា

    (ខេត្តឧត្តរមានជ័យ)៖ យោតាមការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម មាន ចាន់យ៉ាដា បានចុះទៅទស្សនាជាក់ស្តែងនៅទីតាំងប្រាសាទតាមាន់ ព្រមជាមួយគណៈប្រតិភូ និងក្រុមការងាររបស់ខេត្តឧត្តរមានជ័យផងដែរ។

    តាមរយៈផេកផ្លូវការ ឯកឧត្តម មាន ចាន់យ៉ាដា បានឱ្យដឹងថា «នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីជាធម្មតា។ សូមអញ្ជើញបងប្អូនមកទស្សនាជាក់ស្តែងប្រាសាទបុរាណកេរ្តិ៍តំណែលដូនតាយើងនៅប្រាសាទតាមាន់ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥»។

    ជាមួយគ្នានេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានបញ្ជាក់នៅក្នុងវីដេអូផងដែរថា៖ «យើងមានអ្វីត្រូវនិយាយគ្នាដើម្បីក្ដីសុខរបស់ប្រទេសទាំងពីរ» និងបន្ថែមទៀតថា៖ «ស្ថានភាពជាក់ស្ដែងនៅប្រាសាទតាមាន់ គឺប្រក្រតី និងងចង់ឱ្យមានការគោរព និងស្រឡាញ់គ្នាជាធម្មតា»៕

     

    ប្រភព៖ មាន ចាន់យ៉ាដា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay