ឯកឧត្តម ខៀវ កញ្ញារីទ្ធ សំណូមពរឱ្យក្រសួងពាក់ព័ន្ធ សិក្សាកែសម្រួលពណ៌សម្លៀកបំពាក់ទណ្ឌិត ដែលស្រដៀងទៅនិងពណ៌ស្បង់ជីពររបស់ព្រះសង្ឃ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៨៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈគណនីផ្លូវការរបស់ ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានឱ្យដឹងថា ឯកឧត្តម ខៀវ កញ្ញារីទ្ធ សំណូមពរឱ្យក្រសួងពាក់ព័ន្ធ សិក្សាកែសម្រួលពណ៌សម្លៀកបំពាក់ទណ្ឌិត ដែលស្រដៀងទៅនិងពណ៌ស្បង់ជីពររបស់ព្រះសង្ឃ។

ក្នុងនោះដែរ ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានសរសេរថា អាត្មាភាពសូមបិណ្ឌបាត្រ ក្រសួងពាក់ព័ន្ធ ជាពិសេសសម្តេចក្រឡាហោម ស ខេង និង សម្តេចអភិសន្តិបណ្ឌិត ស សុខា អាត្មាសូមចម្រើនពរបិណ្ឌបាត្រពីចម្ងាយ សូមចម្តេចជួយឱ្យមន្រ្តីយើងកែប្រែពណ៌ អាវ ខោ នេះផង វាដូចពេក នាំឱ្យប្រទេសកាន់ព្រះពុទ្ធសាសនាផ្សេងទៀត គេមើលងាយយើងព្រោះអាចយល់ច្រឡំតែម្តង ក្បាលកោ ហើយពណ៌ទៅទាំងព្រមពីលើដល់ក្រោម វាដូចពេក។ ពណ៌ ខោ អាវ មានច្រើនណាស់សម្តេចជួយកែប្រែ១ចំណុចនេះផងចុះពរ។
សូមសម្តេចនិងក្រុមគ្រួសារ កូន ចៅ មានសុខភាពល្អ ជន្មាវែង ដើម្បីដឹកនាំជាតិមាតុភូមិយើង ឆ្ពោះទៅរកវឌ្ឍនភាពជានិច្ចនិរន្តរ៍។ អាត្មាធ្វើការរួចរៀបចំសឹងហើយមិញ ដល់បើកមកឃើញភ្ញាក់ស្មានតែព្រះសង្ឃ៕



ប្រភព៖ Kanharith Khieu