ព័ត៌មានជាតិ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រឿងសមត្ថកិច្ច និងរឿងឯកឧត្តម សុខ ទូច ទុកឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការងារនេះចុះ ហើយរឿងលូមួយកង់តម្លៃ ៤០ដុល្លារ អាជ្ញាធរក៏បានពន្យល់រួចអស់ហើយដែរ
BY Liny01
February 19, 2025
នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់។

នាឱកាសនោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រឿងសមត្ថកិច្ច និងរឿងឯកឧត្តម សុខ ទូច ទុកឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការងារនេះចុះ។ ដោយឡែករឿងលូមួយកង់តម្លៃ ៤០ ដុល្លារ អាជ្ញាធរក៏បានពន្យល់រួចអស់ហើយដែរ។
សម្ដេចបវរធិបតី បានប្រសាសន៍ថា៖ «រឿងប៉ូលីស និងឯកឧត្តម សុខ ទូច ទុកឱ្យប៉ូលីសគេបកស្រាយ ហើយធ្វើកិច្ចការសម្រួលអីចុះ។ ហើយរឿងលូមួយកង់ ៤០ដុល្លារ អីនោះ ខ្ញុំគិតថា អជ្ញាធរខេត្តបានពន្យល់ហើយ…..ខ្ញុំសូមមិនពន្យល់ទៀតទេ »៕

អត្ថបទ៖ លីនី