ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តគម្រោងដោយក្រុមហ៊ុន SCE បានសម្រេចសាងសង់ស្ថានីយ៍បូមទឹកបន្ថែមថ្មី ចំនួន ២គ្រឿង

    BY soknita February 19, 2025
    រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តគម្រោងដោយក្រុមហ៊ុន SCE បានសម្រេចសាងសង់ស្ថានីយ៍បូមទឹកបន្ថែមថ្មី ចំនួន ២គ្រឿង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ការងារ គម្រោងសាងសង់ស្ថានីយ៍បូមទឹកបន្ថែមថ្មី ចំនួន២គ្រឿង មានមុខកាត់១,៥ម៉ែត្រ ជាប់ស្ថានីយ៍បូមចាស់ដែលមាន៥ម៉ូទ័រ មុខកាត់១ម៉ែត្រ ដ៏មានសារសំខាន់បំផុត ក្នុងការបង្កើនកម្លាំងបូម ដោះទឹកភ្លៀងរដូវស្សា ប្រឡាយអូវែង ប្រឡាយបាក់ទូក ប្រឡាយបណ្តោយវិថីបុរី អង្គរ និងតំបន់វត្តទួល តំបន់ទួលសង្កែ ព្រមទាំងមួយផ្នែករំដោះចេញពីតំបន់ស្ថានីយទួលគោកផងដែរ ។ ម្យ៉ាងវិញទៀតគម្រោងស្ថានីយបូមទឹកបន្ថែមថ្មីដ៏ធំ មុខកាត់១,៥ម៉ែត្រនេះនឹងជួយរំដោះទឹកចេញពីមហាវិថីមិត្តភាព ភ្នំពេញ ហានណូយ សង្កាត់គោកឃ្លាង សង្កាត់ឃ្មួញ ជាពិសេសតំបន់ខណ្ឌសែនសុខ តំបន់ខណ្ឌពោធិ៍សែនជ័យ ដែលមកទល់ពេលនេះ (សម្រេចបាន៦៥%) ប្រកបដោយគុណភាព និង សុវត្ថិភាពការងារ ។

    ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់ទាំងនេះ បន្តមេត្តាយោគយល់ពេលការដ្ឋានមិនទាន់បានបញ្ចប់ មានគ្រឿងចក្រធំៗក្នុងរង្វង់ការដ្ឋាន និងសូមចូលរួមថែរក្សាអនាម័យបរិស្ថានតាមដងផ្លូវ ជាពិសេសមាត់ប្រឡាយនានា ។ ម្យ៉ាងដើម្បីលើកកម្ពស់សោភ័ន្ធភាព ដើម្បីភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តតំបន់ជំុវិញនៃរាជធានីភ្នំពេញយើងទាំងមូល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay