ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់អង្គភាពក្រោមឱវាទឱ្យកែសម្រួលខោអាវដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ផ្សេងទៀតនោះហើយ

    BY soknita February 20, 2025
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់អង្គភាពក្រោមឱវាទឱ្យកែសម្រួលខោអាវដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ផ្សេងទៀតនោះហើយ

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការកែសម្រួលខោអាវដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ផ្សេងទៀតនោះហើយ។

    គួរបញ្ជាក់ផងដែរថា ការណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការកែសម្រួលខោអាវខាងលើនេះ បានធ្វើឡើង ក្រោយឯកឧត្តម ខៀវ កញ្ញារីទ្ធ បានបង្ហោះសារក្នុងគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម កាលពីពេលថ្មីៗនេះ ដោយមានខ្លឹមដូច្នេះថា៖ «អាត្មាភាពសូមបិណ្ឌបាត្រ ក្រសួងពាក់ព័ន្ធ ជាពិសេសសម្តេចក្រឡាហោម ស ខេង និង សម្តេចអភិសន្តិបណ្ឌិត ស សុខា អាត្មាសូមចម្រើនពរបិណ្ឌបាត្រពីចម្ងាយ សូមចម្តេចជួយឱ្យមន្រ្តីយើងកែប្រែពណ៌ អាវ ខោ នេះផង វាដូចពេក នាំឱ្យប្រទេសកាន់ព្រះពុទ្ធសាសនាផ្សេងទៀត គេមើលងាយយើងព្រោះអាចយល់ច្រឡំតែម្តង ក្បាលកោ ហើយពណ៌ទៅទាំងព្រមពីលើដល់ក្រោម វាដូចពេក។ ពណ៌ ខោ អាវ មានច្រើនណាស់សម្តេចជួយកែប្រែ១ចំណុចនេះផងចុះពរ។ សូមសម្តេចនិងក្រុមគ្រួសារ កូន ចៅ មានសុខភាពល្អ ជន្មាវែង ដើម្បីដឹកនាំជាតិមាតុភូមិយើង ឆ្ពោះទៅរកវឌ្ឍនភាពជានិច្ចនិរន្តរ៍។ អាត្មាធ្វើការរួចរៀបចំសឹងហើយមិញ ដល់បើកមកឃើញភ្ញាក់ស្មានតែព្រះសង្ឃ»៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay