ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងជំនាញយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម បានបោសសម្អាតគ្រាប់-បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់២៣០គីឡូក្រាម ចំនួន២ទីតាំង

    BY soknita February 20, 2025
    កម្លាំងជំនាញយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម បានបោសសម្អាតគ្រាប់-បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់២៣០គីឡូក្រាម ចំនួន២ទីតាំង

    (ខេត្តកំពង់ស្ពឺ)៖  តាមរយៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងជំនាញយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម បានបោសសម្អាតគ្រាប់-បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់២៣០គីឡូក្រាម ចំនួន២ទីតាំង។

    តាមការបញ្ជាក់បន្ថែមរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្លាំងជំនាញយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់២៣០គីឡូក្រាម ចំនួន២ទីតាំង ស្ថិតក្នុង២ខេត្តគឺ មួយទីតាំងស្ថិតនៅឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយទីតាំងទៀតស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    តាមលក្ខណៈបច្ចេកទេសគ្រាប់បែកMK82 នៅឃុំដើមឫស ស្រុកកណ្តាលស្ទឹង អាចដោះបន្សាបនិងដឹកជញ្ជូនទៅកន្លែងសុវត្ថិភាពដោយជោគជ័យ។ ដោយឡែកគ្រាប់បែកនៅឃុំត្រែងត្រយឹង មិនអាចដោះបន្សាបនិងដឹកជញ្ជូនបានទេ ដោយស្ថានភាពគ្រាប់បែកមានហានិភ័យខ្ពស់ ត្រូវកាត់បន្សាបដោយម៉ាសុីនស្វ័យប្រវត្តិនិងអាចកម្ទេចនៅហ្នឹងកន្លែងតែម្តងនៅថ្ងែទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥៕

    ប្រភព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay