បច្ចេកវិទ្យា

តើកាសអត់ខ្សែមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ដែរឬទេ?

BY
Khmernote Media
May 8, 2019

កាសអត់ខ្សែ ឬកាសដើរដោយបច្ចេកវិទ្យា Bluetooth ហាក់ទទួលបានភាពពេញនិយមយ៉ាងខ្លាំង ព្រោះតែវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងទំនើបទាន់សម័យទៀតផង។ យ៉ាងណាក្តី ទទ្ទឹមនឹងភាពពេញនិយមរបស់កាសមួយនេះមានមតិជាច្រើនបានលើកឡើងថា តើកាសអត់ខ្សែមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ដែរឬទេ? បើយោងតាមការចុះផ្សាយក្នុងរបស់សារព័ត៌មាន PHONEARENA បានឲ្យដឹងថា កាសអត់ខ្សែពុំមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់នោះទេព្រោះតែជាតិវិទ្យុសកម្មរបស់វា។

អត្ថបទសារព័ត៌មាននេះអះអាងថា រលកវិទ្យុសកម្មដែលអាចបង្កើតចេញពីកាសអត់ខ្សែមានកម្រិតខ្ពស់ ដែលអាចជះឥទ្ធិពលដល់ខួរក្បាលរបស់អ្នកប្រើប្រាស់ ក្នុងករណីដែលពួកគេប្រើកាសនេះញឹកញាប់ ឬនៅក្នុងរយៈពេលយូ។ សូមបញ្ជាក់ជូនថា ការចុះផ្សាយព័ត៌មានដូចខាងលើនេះ បានធ្វើឡើងក្រោយមានអ្នកវិទ្យាសាស្រ្តចំនួន ២៤០ នាក់មកពីបណ្ដាប្រទេសផ្សេងគ្នានៅជុំវិញពិភពលោក សុទ្ធតែបានអះអាងដូចៗគ្នាថា កាសអត់ខ្សែអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពមនុស្ស និងបានស្នើឲ្យក្រុមហ៊ុនដែលផលិតកាសអត់ខ្សែត្រូវតែពិនិត្យពីសុវត្ថិភាពរបស់កាសប្រភេទនេះឡើយវិញផងដែរ៕

អត្ថបទ៖ភក្តី

ប្រភព៖phonearena

Share This Post: