ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ឆ្នាំនេះនឹងរៀបចំអង្គរសង្រ្កាន្តធំនៅខេត្តសៀមរាបម្ដងទៀត សូមឱ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយឱ្យអង្គរសង្រ្កានឆ្នាំនេះកាន់តែសប្បាយ ទាក់ទាញទេសចរឱ្យបានច្រើន

    BY Liny01 February 25, 2025
    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ឆ្នាំនេះនឹងរៀបចំអង្គរសង្រ្កាន្តធំនៅខេត្តសៀមរាបម្ដងទៀត សូមឱ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយឱ្យអង្គរសង្រ្កានឆ្នាំនេះកាន់តែសប្បាយ ទាក់ទាញទេសចរឱ្យបានច្រើន

    នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ បាន អញ្ជើញជាអធិបតី​ “ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ” ។

    ក្នុងឱកាសនោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ឆ្នាំនេះ ស.ស.យ.ក នឹងរៀបចំអង្គរសង្រ្កាន្តឱ្យធំម្ដងទៀតនៅទឹកដីខេត្តសៀមរាប។

    សម្ដេចបវរធិបតី បានមានប្រសាសន៍ថា៖ « នៅខែ ៤ ឆ្នាំនេះ គឺយើងធ្វើអង្គរសង្រ្កាន្តធំ នៅខេត្តសៀមរាបម្ដងទៀត។ អ៉ីចឹងសូមត្រៀមដើម្បីធ្វើឱ្យសង្រ្កាន្តអង្គររបស់យើងឆ្នាំនេះ កាន់តែសប្បាយ ទាក់ម៉ូយឱ្យបានច្រើន »៕

    អត្ថបទ៖ លីនី

    Share This Post: