ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Starbucks នឹងកាត់បន្ថយការងារជាង ១ម៉ឺនកន្លែង ក្រោយការលក់របស់ក្រុមហ៊ុនបន្តធ្លាក់ចុះ

    BY Liny01 February 25, 2025
    Starbucks នឹងកាត់បន្ថយការងារជាង ១ម៉ឺនកន្លែង ក្រោយការលក់របស់ក្រុមហ៊ុនបន្តធ្លាក់ចុះ

    ក្រុមហ៊ុនលក់កាហ្វេដ៏ធំបំផុតមួយនៅលើពិភពលោក Starbucks គ្រោងនឹងកាត់បន្ថយការងារចំនួន ១,១០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel  News Asia នៅក្នុងថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ។ ការលុបបំបាត់ការងារជាង ១ម៉ឺនកន្លែងនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបានបង្ហាញរបាយការណ៍ស្តីអំពីការលក់ ដែលមានការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។

    បើតាមលោក Brian Niccol ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks បានបញ្ជាក់ថា ការសម្រេចកាត់បន្ថយការងារជាច្រើនកន្លែងនេះ គឺជាផ្នែកមួយនៃគម្រោងរៀបចំរចនាសម្ព័ន្ធក្នុងក្រុមហ៊ុនឡើងវិញឱ្យស្របនឹងប្រាក់ចំណូលរបស់ក្រុមហ៊ុន ខណៈនៅក្នុងគម្រោងនេះក្រុមហ៊ុនអាចនឹងកាត់បន្ថយក្រុមបុគ្គលិកដែលមានតួនាទីជាន់គ្នា ឬមិនសូវសំខាន់មួយចំនួន និងការបង្កើតក្រុមការងារថ្មីជាក្រុមតូចៗ ដែលមានភាពរហ័សរហួន និងមានប្រសិទ្ធភាពការងារខ្ពស់ជាងមុនផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមចុងឆ្នាំ ២០២៤ ក្រុមហ៊ុន Starbucks មានបុគ្គលិកសរុបប្រហែលជា ២១១,០០០នាក់នៅសហរដ្ឋអាមេរិក និងប្រមាណជា ១៥០,០០០នាក់នៅតាមបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel  News Asia

    Share This Post: