បច្ចេកវិទ្យា

ដំណឹងល្អ! ឥឡូវនេះក្រុមហ៊ុន Google ប្រកាសថា ប្រព័ន្ធដំណើរការ Android ខ្លួន គឺធានាបានសុវត្ថិភាពខ្ពស់ដូច iOS ដែរ

BY
Khmernote Media
March 16, 2018

សំណួរដ៏ងាយបំផុតដែលតែងចោទឡើងគឺ តើអ្នកកំពុងប្រើប្រាស់ស្មាតហ្វូនដំណើរការដោយ Android រឺ iOS? ជាការពិតណាស់ ប្រព័ន្ធដំណើរការទាំងពីរនេះគឺមានលក្ខណៈពិសេស និងគុណប្រយោជន៍ដូចគ្នា ប៉ុន្ដែស្របពេលជាមួយនឹងបច្ចេកវិទ្យាអភិវឌ្ឍន៍ រាល់មេរោគ ក៏ដូចជាភាពអសកម្មមួយចំនួនតែងកើតមានឡើង ហើយយើងសង្កេតឃើញថាប្រព័ន្ធដំណើរការ Android ហាក់ដូចជាទទួលរងផលប៉ះពាល់ខ្លាំងជាង។

កាលពីឆ្នាំ2016 យើងធ្លាប់បានបង្ហាញលោកអ្នកម្ដងរួចទៅហើយទាក់ទងទៅនឹងស្មាតហ្វូន Android រាប់លានគ្រឿង បានទទួលរងផលប៉ះពាល់ដោយមេរោគដែលមានដើមកំណើតពីប្រទេសចិន។ វាមានឈ្មោះថា HummingBad ហើយជាប្រភេទមេរោគ Software ប៉ុន្ដែក្រោយមក ក្រុមភ្នាក់ងារ CIA បានធ្វើការអភិវឌ្ឍ និងដោះស្រាយបញ្ហានេះបានដោយជោគជ័យ។

លោក David Kleidermacher ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន Google ទទួលបន្ទុកផ្នែកប្រព័ន្ធដំណើរការ Android, Google Play និង Chrome បានបញ្ជាក់ប្រាប់គេហទំព័រ CNET ថា “ឥឡូវនេះ ប្រព័ន្ធដំណើរការ Android គឺមានសុវត្ថិភាពខ្ពស់ បើធៀបទៅនឹងប្រព័ន្ធដំណើរការដទៃទៀត សូម្បីតែ iOS។”

លោក Kleidermacher បានបន្ដថា ក្រុមអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រព័ន្ធដំណើរការ Android ពិតជាខិតខំប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាពដើម្បីប្រាកដថា កំហុសឆ្គងគឺត្រូវបានដោះស្រាយ ហើយបញ្ហាដដែលនឹងមិនកើតមានឡើងម្ដងទៀត។

Fu

ប្រភព៖ idropnews

Share This Post: