ករណីអគ្គិភ័យឆេះហាងលក់គ្រឿងអេឡិត្រូនិចមួយកន្លែងនៅខណ្ឌ៧មករា ដែលបណ្តាលមកពីអុជទៀនក្រអូបបង្កជាអគ្គិភ័យ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន្យដឹងថា នៅវេលាម៉ោង១:០០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ ៤៣២-៤៣៤ ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីអុជទៀនក្រអូបបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ (៨ម៉ែត្រ x ១២ម៉ែត្រ) និងខូចខាតគ្រឿងអេឡិត្រូនិចអស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ និងរបួស ចំនួន០៣នាក់។
នៅវេលាម៉ោង១:៤៥នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មើនឹង២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មេីនឹង០៦ម៉ែត្រគូប, រថយន្តរបស់ទីក្រុងអូឡាំព្យា ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីនឹង០៦ម៉ែត្រគូប៕










