ខ្មែរណូត

ស្វែងរក

  • PR

    ISI Palm ចាប់ដៃ PNN បង្កើតកម្មវិធីប្រដាល់ «អធិរាជគុនខ្មែរ ISI PALM»

    BY Khmernote Media May 7, 2019
    ISI Palm ចាប់ដៃ PNN បង្កើតកម្មវិធីប្រដាល់ «អធិរាជគុនខ្មែរ ISI PALM»

    «អធិរាជគុនខ្មែរ ISI PALM» នាំត្រឡប់មកវិញនូវកម្រងកម្មវិធីប្រកួតប្រដាល់ អង្រួនរញ្ជួយសង្វៀនភីអិនអិន ក្រោមការឧបត្ថម្ភផ្ដាច់មុខពី ISI PALM ផលិតផលប្រកបដោយគុណភាពរបស់ក្រុមហ៊ុន ISI Steel ។

    អធិរាជគុនខ្មែរ ISI PALM កម្មវិធីប្រកួតប្រដាល់ធំ ល្បី កក្រើក ជាមួយកម្រងរូបភាព សន្ធឹកវាយប្រហារ ប្លែក ពិតជាប្លែក ជក់ចិត្ត មិនធ្លាប់មាននៅកម្ពុជាដោយរៀងរាល់ការប្រកួតដណ្ដើមខ្សែក្រវាត់ប្រាក់ប្រចាំខែសម្រាប់ឈានទៅដណ្ដើមខ្សែក្រវាត់មាសក្នុងទម្ងន់៦០គីឡូក្រាម អមដោយប្រាក់រង្វាន់៤០លានរៀល (១០,០០០ដុល្លារអាមេរិក)។

    រាល់ការដណ្ដើមយកខ្សែក្រវាត់ក្នុងកម្មវិធី «អធិរាជគុនខ្មែរ ISI PALM» មានរូបមន្តថ្មី! ពិសេស! អស្ចារ្យ! ដោយកំពូលកីឡាករប្រដាល់កម្ពុជា៨រូប នឹងតតាំងជាមួយជើងខ្លាំងថៃ៨នាក់ ចាញ់ធ្លាក់ៗ ដោយគ្មានសន្សំពិន្ទុអ្វីឡើយ។ រៀងរាល់ខែ កីឡាករកម្ពុជា២រូបនឹងតតាំងជាមួយកីឡាករថៃ២រូប ហើយអ្នកឈ្នះនឹងឡើងប្រកួតដណ្ដើមខ្សែក្រវាត់ប្រាក់ប្រចាំខែទល់នឹងអ្នកឈ្នះដូចគ្នា។ បន្ទាប់ពីរកឃើញម្ចាស់ខ្សែក្រវាត់ប្រាក់ទាំង៤ ពួកគេនឹងតតាំងគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដើម្បីឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាស។

    ភីអិនអិន និង ISI PALM បានសម្រិតសម្រាំងកំពូលអ្នកស្នងគុនខ្មែរ៨ដួងមកបំពេញបេសកកម្មដ៏មហិមានេះ រួមមានម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា, ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឡៅ ចិត្រា, តារាវ័យក្មេងកំពុងរះត្រដែតឡើង សុខ សាវិន, លន បញ្ញា, កូយ ឡាយ, ធន់ មករា, ឡុង ជិន និងតារាជើងចាស់ សារឿន ចាន់។ អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃអាទិត្យ ម៉ោង១២ថ្ងៃត្រង់ ចាប់ផ្ដើមពីថ្ងៃទី១២ខែឧសភាឆ្នាំ២០១៩តទៅ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay