កញ្ញា មាន សូនីតា រំលឹកអនុស្សាវរីយ៍ល្អៗជាមួយ លោក ប៉ែន ចាន់សិទ្ធ ទាំងក្តុកក្តួល ដែលជាមិត្តរួមអាជីពធ្លាប់ប្រឡង Freshie Boy and Girl ជំនាន់ជាមួយគ្នា
- BY
- soknita
- March 4, 2025
កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ ដំណឹងមរណមរណភាពរបស់ អតីត Freshie Boy លេខ១ ឆ្នាំ ២០០៩ លោក ប៉ែន ចាន់សិទ្ធ បានធ្វើឱ្យមហាជន និងអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើលជាខ្លាំង និងសោកស្ដាយចំពោះការបាត់បង់នូវធនធានមនុស្ស ដែលមានសមត្ថភាពសម្ដែងដូចជារូបលោក។
យ៉ាងណាមិញ ក្រឡែកមកមើលមិត្តរួមជំនាន់តាំងពីសម័យប្រឡង Freshie Boy and Girl កញ្ញា មាន សូនីតា ដែលជាអតីតបេក្ខជនម្នាក់ក្នុងរដូវកាលជាមួយ លោក ប៉ែន ចាន់សិទ្ធ និងធ្លាប់រួមការងារជាមួយគ្នា បានបង្ហោះសារក្នុងគណនីរបស់ខ្លួនថា៖ «ហ្រ្វេសស៊ីជំនាន់ទី៨ ឆ្នាំ២០០៩ we’re love u ពួកយើងបានបន្សល់រូបភាព និង អនុស្សាវរីយ៍ដ៏ស្រស់ស្អាត ពេលវេលាហាក់ដូចម្សិលមិញ ចាប់តាំងពីពួកយើងបានចូលប្រឡងជាមួយគ្នា នៅផ្ទះជាមួយគ្នា ញាំអីជាមួយគ្នា ទៅថតជាមួយគ្នា នៅក្មេងមិនគិតច្រើន មិនខ្វល់ច្រើន ដឹងតែសប្បាយ ពេលវេលាឆ្លងកាត់ជាច្រើនឆ្នាំ យើងរវល់ការងារក៏មានជីវិតរៀងៗខ្លួន តែទោះបីជាពេលវេលាកន្លងផុតជាច្រើនឆ្នាំតែពួកយើងមានឆាតជាមួយគ្នា សួរសុខទុកគ្នាជារឿយៗ ហើយពេលគាត់ឆ្លាក់ខ្លួនឈឺក៏គាត់វីដេអូខលមករកខ្ញុំទៀត ពិតជានិយាយទាំងក្តុកក្តួលមែន ពេលនេះពួកម៉ាកបានសុខហើយ សូមអោយវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយណាសិទ្ធិ»។
ក្រោយមហាជនបានឃើញនូវការបង្ហោះរបស់ តារាសម្ដែង កញ្ញ មាន សូនីតា កាន់តែធ្វើឱ្យគ្រប់គ្នាសោយស្ដាយចំពោះការបាត់បង់នូវវត្តមាន លោក ប៉ែន ចាន់សិទ្ធ ជាតារាសម្ដែងប្រុសមួយរូប ដែលមានសមត្ថភាព និងទទួលបានការគាំទ្រជាខ្លាំងនាពេលកន្លងមក៕
ប្រភព៖ Mean Sonyta
- Share This Post: