ព័ត៌មានជាតិ
យុវជន ២នាក់ បង្ហោះម៉ូតូ ស្លៀកពាក់ជាតួ Power Rangers ត្រូវសមត្ថកិច្ចស្រុករំដួល ខេត្តស្វាយរៀង ឃាត់ខ្លួន និងយកមកឣប់រំ
BY soknita
March 4, 2025
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ ផេកផ្លូវការរបស់ ស៊ន សុភក្រ្ត បានឱ្យដឹងថា យុវជន ២នាក់ ដែលបិទមុខ និងស្លៀកពាក់ជាតួ Power Rangers ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយបង្ហោះម៉ូតូ ហើយយកមកបង្ហោះក្នងបណ្ដាញសង្គម TikTok ។

តាមរយៈការបញ្ជាក់ក្នុងផេកផ្លូវការរបស់ ស៊ន សុភក្រ្ត បន្ថែមបានឱ្យដឹងថា យុវជន ២នាក់ ដែលបិទមុខ និងស្លៀកពាក់ជាតួ Power Rangers ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ធ្មា នៃអធិការដ្ឋាននគរបាលស្រុករំដួល ខេត្តស្វាយរៀង ឃាត់ខ្លួនយកមកឣប់រំ ក្រោយបង្ហោះម៉ូតូ ហើយយកទៅបង្ហោះនៅតាមបណ្តាញសង្គម TikTok ៕

ប្រភព៖ ស៊ន សុភក្រ្ត