ខ្មែរណូត

ស្វែងរក

  • PR

    ឈីន រតនៈ ភ្លឹកស្មារតី និយាយអីក៏មិនចេញ ព្រោះឈ្នះ១០លានទៀតហើយពីកម្មវិធី FRESHY WINNER

    BY Khmernote Media May 7, 2019
    ឈីន រតនៈ ភ្លឹកស្មារតី និយាយអីក៏មិនចេញ ព្រោះឈ្នះ១០លានទៀតហើយពីកម្មវិធី FRESHY WINNER

    កញ្ញាតូចស្រឡឹង សំលេងខ្ពស់ដ៏គួរឲ្យស្រលាញ់ ឈីន រតនៈ ដែលជាអតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក «The Voice Cambodia» រដូវកាលពី២ ហើយបច្ចុប្បន្ននេះ កញ្ញាក៏បានសាងកេរ្ដិ៍ឈ្មោះល្បីល្បាយក្នុងវិស័យសិល្បះរចម្រៀង ដែលមហាជនជាច្រើន មើលឃើញពីសម្ថភាព និងទេពកោសល្យ ដែលទទួលបានការកោតសរសើរ ពីទឹកដមសំឡេងដ៏ពីរោះរបស់កញ្ញា។ កាលពីថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ ២០១៩ កាលពីម្សិលមិញនេះ កញ្ញាបានចូលរួមលេង កម្មវិធី FRESHY WINNER ជាកម្មវិធីដែលមហាជននិយមគ្រាំទ្រជាច្រើន នៅលើកញ្ចក់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ (SEATV) រៀងរាល់ថ្ងៃ សុក្រ ម៉ោង៩ដល់ម៉ោង១០យប់។ កម្មវិធី FRESHY WINNER មិនត្រឹមតែមានលេងហ្គេមសប្បាយៗនោះទេ ថែមទាំងមានរង្វាន់ទឹកប្រាក់សុទ្ធ រហូតដល់ ១០លានរៀលថែមទៀតផង។ កញ្ញា ឈីន រតនៈ ពិតជាអ្នកមានសំណាងដ៏អសា្ចរ្យ ដែលធ្វើឲ្យកញ្ញាសប្បាយចិត្តនឹកស្មានមិនដល់។

    កញ្ញាបានលេងហ្គេមហ្វ្រេសស៊ី ជាមួយនឹងកាយវិការដ៏ហ័សរហួនក្រមិចក្រមើមឆ្លងការត់មួយវគ្គទៅមួយវគ្គ ដោយអារម្មណ៍សប្បាយផង រំភើបផង ភ័យផង។ ចំណែកក្រុមដែលត្រូវប្រកួតជាមួយកញ្ញា ក៏មិនធម្មតាដែរ ដែលត្រូវប្រកួតជាមួយក្រុមលោក ឃី សុឃុន, ពិន្ទុរវាងក្រុមទាំងពីរ នៅក្នុងវគ្គលេងហ្គេមដេញប្រកៀកគ្នា។ រហូតមកដល់ហ្គេមវគ្គចាប់ចង្កឹះ កញ្ញាបានចាប់គ្រាប់សណ្តែកអស់មុនគេ ដែលធ្វើអោយក្រុមកញ្ញា បានឡើងទៅវគ្គបន្ទាប់, ត្រូវប្រកួតជាមួយដៃគូរួមក្រុម ដែលជាតារាហ្វេសបុក។ ពិតជាពូកែណាស់ ឈីន រតនៈ បានឈ្នះជាបន្តបន្ទាប់រហូតដល់វគ្គបើកស្លាកប្រាក់លាន ពីប្រអប់សំណាងរបស់កម្មវិធី Freshy Winner។ ដោយអំណាចទឹកចិត្តជាកូនកតញ្ញូចង់បានប្រាក់ ដើម្បីទៅមើលជម្ងឺម្តាយ កញ្ញាក៏បានជ្រើសរើសទឹកហ្វេ្រសស៊ី សណ្តែក ដែលចំ Jack pot ១០,០០០,០០០៛ (ដប់លានរៀល) ដែលធ្វើអោយកញ្ញារំភើបយ៉ាងខ្លាំង រកនិយាយអីមិនចេញ។ ដោយសូម្បីតែពិធីករទាំងពីរក៏ស្រែកហូជាមួយនឹងអារម្មណ៍រំភើបជាមួយកញ្ញាមានទាំងច្រៀងផង រាំផង។ ពិតជាអស្ចារ្យមែន កម្មវិធី Freshy Winner មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងផ្តល់សំណាងដ៏ធំ ដល់កញ្ញា ឈីន រតនៈ ទៀតផង។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay