ចូលរួមរំលែកទុក្ខ! នាដការីរបាំម្នាក់ កំពុងបំពេញបេសកកម្មសម្ដែងរបាំព្រះរាជទ្រព្យនៅបារាំង មិនទាន់ចប់រួចរាល់ផង ស្រាប់តែទទួលដំណឹងម្ដាយនៅស្រុកខ្មែរលាចាកលោកចោល
- BY
- soknita
- March 12, 2025
យោងតាមការបង្ហោះរបស់ ក្រុមព្រះសុរិយា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាដការីរបាំ ឈឹម ចាន់ស្រីណុច បានបាត់បង់ម្ដាយជាទីស្រឡាញ់ អំឡុងពេលសម្ដែងរបាំព្រះរាជទ្រព្យនៅទីក្រុងប៉ារីស។
នៅក្នុងដែរ ក្រុមព្រះសុរិយា បានបញ្ជាក់ថា ដំណឹងដ៏ក្រៀមក្រំបំផុតពីការបាត់បង់អ្នកម្តាយជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ របស់នាដការីរបាំ ឈឹម ចាន់ស្រីណុច គឺអំឡុងពេលបំពេញបេសកកម្មការសម្ដែងរបាំព្រះរាជទ្រព្យ ដែលដឹកនាំដោយសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីក្រុងប៉ារីស នៃសាធារណៈរដ្ឋបារាំង។
ចំពោះដំណឹងមួយនេះ បានធ្វើឱ្យមហាជន និងអ្នកសិល្បៈក្នុងវិស័យរបាំពិតជាមានការសោកស្ដាយជាខ្លាំង ដោយមានហ្វេសប៊ុកផេកឈ្មោះ ទេពនិម្មិត debanimmita បានសរសេរថា «សាររំលែកទុក្ខ ដល់បងស្រី ណុច និងក្រុមគ្រួសារ ពុទ្ធោបង ណុច ជាប់បំពេញបេសកម្មនៅស្រុកបារាំងក្នុងនាមជានាដការីរបាំមួយរូប មិនទាន់ចប់រួចរាល់ទេ ម្ដាយនៅស្រុកខ្មែរលោកក៏លាចាកលោកចោលបាត់ សូមបងតាំងចិត្តអោយមាំ ហើយទទួលយកគ្រប់យ៉ាងបង»៕
ចូលរួមរំលែកទុក្ខ! នាដការីរបាំម្នាក់កំពុងបំពេញបេសកកម្មសម្ដែងរបាំព្រះរាជទ្រព្យនៅបារាំង មិនទាន់ចប់រួចរាល់ផង ស្រាប់តែទទួលដំណឹងម្ដាយនៅស្រុកខ្មែរលាចាកលោកចោល
ប្រភព៖ ក្រុមព្រះសុរិយា
- Share This Post: