អគ្គិភ័យឆេះឃ្លាំងស្ដុកក្រណាត់នៅខណ្ឌកំបូល ពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យសរុបប្រមាណ ១២០ឡាន
រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង១៩:៤០នាទីយប់ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានករណីអគ្គិភ័យឆេះនៅចំណុច ឃ្លាំងស្តុក និងកែច្នៃជ័រស្វិត ស្ថិតនៅ ភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងទំហំ ៣០០០ម៉ែត្រការ៉េ ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១២០ឡាន ស្មើនឹង ៥៥០ម៉ែត្រគូប។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងទំហំ ៣០០០ម៉ែត្រការ៉េចំនួន ០១ឃ្លាំង រួមទាំងសម្ភារក្នុងឃ្លាំងអស់ទាំងស្រុង។
នៅវេលាម៉ោង០១:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែ ឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១២០ ឡាន ស្មើនឹង ៥៥០ម៉ែត្រគូប។
រថយន្តជំនួយរួមមាន:
-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៨ឡាន ស្មើនឹង ៣២ម៉ែត្រគូប។
-រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ០៦គ្រឿង ប្រើប្រាស់អស់ចំនួន ១៦ឡាន ស្មើនឹង ១៦០ម៉ែត្រគូប។
-រថយន្តអគ្គិភ័យទ័ពពិសេស៩១១ ចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប។
រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ៣៦ម៉ែត្រគូប។
-រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់អស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។
-រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ ចំនួន០៣គ្រឿង ប្រើប្រាស់អស់ចំនួន ០៩ឡាន ស្មើនឹង ៥៤ម៉ែត្រគូប។
-រថយន្តអគ្គិភ័យបុរីសង្ឃឹមថ្មី ចំនួន០៣គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប។
-រថយន្តអគ្គិភ័យសួរឧស្សាហកម្មកាណាឌីយ៉ា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។
-រថយន្តអគ្គិភ័យអធិការស្រុកអង្គស្នួល ចំនួន០១គ្រឿង ប្រើប្រាស់អស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។
-រថយន្តអគ្គិភ័យរដ្ឋបាលខណ្ឌកំបូល ចំនួន០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប៕










