ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអភិបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងសាធារណៈដឹកពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំចូលឆ្នាំខ្មែរ ដូចរាល់ឆ្នាំ

    BY Liny01 March 20, 2025
    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអភិបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងសាធារណៈដឹកពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំចូលឆ្នាំខ្មែរ ដូចរាល់ឆ្នាំ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រៀបចំរថយន្ត ក្រុងសាធារណៈដឹកពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំចូលឆ្នាំខ្មែរ ខាងមុខនេះ ដូចទៅនឹងការរៀបចំរាល់ដង។

    ការណែនាំរបស់សម្ដេចមហាបវរធិបតី បានលើកឡើងនៅក្នុងឱកាស​​អញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥។

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ឯកឧត្តម ឃួង ស្រេង រៀបចំឡានក្រុង ជូនប្រជាជនទៅខេត្ត ដូចរាល់ដង សូមរៀបចំ។ ខ្ញុំសួរអ្នកខ្លះ សន្សំបានច្រើន អ្នកខ្លះពីភ្នំពេញ ទៅ មណ្ឌលគិរី ដូចអស់ ១០ម៉ឺនរៀល……ខ្លះដូចច្រើនជាងហ្នឹង ដល់គាត់ទៅមួយគ្រួសារអ្នកខ្លះសន្សំបានច្រើន ទៅមួយជើងមកមួយជើងពេលបូកទៅ [……] អ៉ីចឹងហ្វ្រី Bus (ឡានក្រុង) ពីសាលារាជធានីភ្នំពេញទៅតាមបណ្ដាខេត្តជូនប្រជាពលរដ្ឋយើង »៕

    អត្ថបទ៖ លីនី

    Share This Post: